សំណួរ និងចម្លើយ   

Heng chhengla
+4 # Heng chhengla 2016-06-02 17:21
ខ្ញុំមានសំនួរពីបញ្ហាខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានបញ្ហាក្អករហូតប្រហែលជាពីរទៅបីឆ្នាំហើយ។ខ្ញុំ មិនដឹងថាក្អកនេះវាមកពីអ្វីទេ។ស្ថានភាពក្អកនេះ គឺមានស្លេះទើរក្នុងបំពុងករហើយចេះក្អកមិនចេញស្លេះទេ ពេលខ្លះណែនក្នុងបំពុងករហើយស្ទះថែមទៀត។ មួយទៀតបញ្ហាត្រចៀកខាងឆ្វេងចេះតែលឺខ្យល់ហើយស្ទះក្នុងត ្រចៀកពេលខ្លះលឺក្រលរៗ។ ខ្ញុំបានទៅពិនិត្យនៅមន្ទីពេទ្យកម្ពុជាពីរកន្លែងហើយតែ ពេទ្យព្យាបាលយកតែលុយ។ធ្វើអោយខ្ញុំគ្មានជំនឿលើពេទយដែល បានទៅនោះទេ។ អាការខ្ញុំបើសិនជាពេទ្យដែលពូកែពិតខ្ញុំជឿថាវាជាជំងឺដ ៏ងាយស្រួលព្យាបាល។ ហើយសំនួរចុងក្រោយគឺតំលៃក្នុងកាព្យាបាលបញ្ហាជំងឺខ្ញុំ ខាងលើ តើអស់បន្មានដែលព្រោះតាមខ្ញុំបានលឺអោយតែពេទ្យគឺថ្លៃ ពេលខ្លះអ្នកជំងឺគ្មានលទ្ធភាពនិងទៅព្យាបាល។ ហើយមួយសំនួរទៀតគឺខ្ញុំចង់ដឹងពីបញ្ហាភ្នែកយារធ្លាក់នៅ កន្ទុយភ្នែក បើព្យាបាលតើតំលៃបុន្មានដែរលោកគ្រូពេទ្យ។ ខ្ញុំសង្ឃឹមថាលោកគ្រូពេទ្យនិងឆ្លើយតបគ្រប់បញ្ហាសំនួរ របស់ខ្ញុំខាងលើ។ ខ្ញុំសូមអគុណទុកជាមុន។
ផ្នែក ផ្លូវដង្ហើម
-2 # ផ្នែក ផ្លូវដង្ហើម 2016-06-08 11:32
សួរស្តី Heng chhengla
ជំងឺក្អករាំរៃមានមូលហេតុច្រើនណាស់
ក្អកមកពីជំងឺក្រពះ ភាគច្រើនក្អកអត់មានស្លេស ក្អកច្រើនពេលយប់ ពីព្រោះទឹកអាស៊ីតឡើង អ្នកជំងឺត្រូវប្រើថ្នាំក្រពះ អាការក្អកនិង ធូរស្រាល
ក្អក មកពីមានជំងឺច្រមុះ ត្រចៀក និង​បំពង់ក អ្នកជំងឺ ឧសារផ្តាសាយ ហៀសំបោរ តឹងច្រមុះ ឈឺករ ភាគច្រើន អាល័កស៊ី​ ជាមួយអាកាសធាតុ ។
ក្អក មកពីមានជំងឺ សួត ជាពិសេសអ្នកជក់បារីច្រើន រឺធ្លាប់ជក់បារី រឺ ឧសារប៉ះធូលី ប៉ះផ្សែង អ្នកជំងឺ ដកដង្ហើមលឺសូរចំឡែក អ្នកជំងឺ អាចហត់ពេលប្រឹងដើរ រឺ ប្រឹង ធ្វើការអ្វី មួយ ភាគច្រើន ជួបលើអ្នកជំងឺមានអាយុច្រើន
សំរាប់ករណី បង បងមិនបានប្រាប់អាយុ បងក្អករាំរៃ រោគសញ្ញាមិនទាន់ច្បាស់លាស់ ករណីបង សូមមេត្តាមកពិនិត្យ មន្ទីរពេទ្យជោរីយ ភ្នំពេញ ដើម្បីថតអិចសរេសួត និង ពិនិត្យឈាម តំលេពុំជាថ្លៃណាស់ណានោះទេ ប្រហែល ៣០ ទៅ ៥០ ដុលាប៉ុណោះ ។
​ចំពេោះបញ្ហា ត្រចៀក និង ភ្នែក របស់បង​ខាង ជោរីយ ភ្នំពេញ​មានឯកទេស សំរាប់ ព្យាបាល ត្រចៀក និង ភ្នែក របស់បង ចំពោះតំលៃ សូមបងមកទាក់ទងដោយផ្ទាល់
សូមអរគុណច្រើន
វេជ្ជបណ្ឌិត អ៊ុក សុខុម (បន្ទប់លេខ ៤) ឯកទេសផ្លូវដង្ហើម
កៀ គីមហៀក
+1 # កៀ គីមហៀក 2019-04-24 14:01
ខ្ញុំមានអការៈហៀសំបោរ តឹងច្រមុះ និង មានស្លេះនៅបំពង់កជាង២ខែហើយ ពេទ្យថាខ្ញុំផ្ដាសសាយធំតែញាំថ្នាំមិនបាត់ តើវាជាអការៈជំងឺរលាកច្រមុះដែរទេ???
ផ្នែក ផ្លូវដង្ហើម
+1 # ផ្នែក ផ្លូវដង្ហើម 2019-05-31 13:38
អាការះរបស់បង មានរលាកច្រមុះ សូមបងមកពិភាក្សារជំងឺនៅមន្ទីរពេទ្យជោរៃភ្នំពេញ។
សូមអរគុណ​!
បុត ស្រីមួយ
+1 # បុត ស្រីមួយ 2019-08-12 09:59
ខ្ញុំមានអាយុ20ឆ្នាំ ពីដំបូងនាងខ្ញុំមានអាការ:ថប់ដង្ហើមនៅពេលដែលខ្ញុំហត់ត ែប៉ុណ្ណោះ តែនៅឆ្នាំ 2018ខ្ញុំបានធ្វើការនៅកាសុីណូ ខ្ញុំធ្វើការ12hr ថ្ងៃខ្លះឈានទៅដល់18hr ហើយក៏ចេះតែហិតខ្លិនបារីរហូតហើយខ្ញុំបានថប់ដង្ហើមខ្លា ំងរហូតដល់វិលមុខខ្លាំងរហូតដល់ជិតសន្លប់ ហើយថ្ងៃខ្លះពេលដែរគេងខ្ញុំក៏ថប់ដង្ហើមដែរ ហើយខ្ញុំចេះតែមានស្លេះជាប់បំពុងក ប៉ុន្តែខ្ញុំអត់ក្អករឺផ្ដាស់សាយទេ ប៉ុន្តែមកទល់ពេលនេះខ្ញុំនៅតែមានស្លេះជាប់បំពុងកនិងថប ់ដង្ហើមនៅពេលដែរធំខ្លិនផ្សេងៗ, ឡាន,ម៉ូតូ,សំរាមជាដើម ប៉ុន្តែមិនបានថប់ដង្ហើមនៅពេលគេងទៀតទេ, ខ្ញុំចង់សួរលោកគ្រូពេទ្យថាតើខ្ញុំកើតជំងឺអ្វីដែរ? អរគុណទុកជាមុនសំរាបការឆ្លើយតប
ផ្នែក ផ្លូវដង្ហើម
+1 # ផ្នែក ផ្លូវដង្ហើម 2019-12-25 09:40
សួរស្តីបង ​បុត ស្រីមួយ​
រោគសញ្ញាដែលបងបានរៀបរាប់ខាងលើ ជារោគសញ្ញារលាកផ្លូវដង្ហើមរុាំរៃ ទាក់ទងនិងកត្តាអឡ័កស៊ីផងដែរ ជាពិសេសមជ្ឈដ្ថានការងាររបស់បង ។
សូមបងមកមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីពិនិត្យអោយបានច្បាស់លាស់ថែមទៀត។
សូមអរគុណ!
mao vandara
+1 # mao vandara 2020-01-21 09:30
តើសេវាព្យាបាលជំងឺសួត កំរិតមធ្យម និងធ្ងន់មានសង្ឈឹមព្យាបាលជាទេ
ផ្នែក ផ្លូវដង្ហើម
+1 # ផ្នែក ផ្លូវដង្ហើម 2020-02-18 14:00
សម្រង់សំណេរ របស់ mao vandara៖
តើសេវាព្យាបាលជំងឺសួត កំរិតមធ្យម និងធ្ងន់មានសង្ឈឹមព្យាបាលជាទេ

សូមជំរាបសួរបង!
ក្នុងសំនួរបងបានសួរខាងលើ អត់ច្បាស់ថាបងចង់សួរជំងឺសួត សំដៅទៅលើជំងឺណាមួយអោយប្រាកដ ព្រោះជំងឹសួតមានច្រើនសណ្ថានដូចជា :
ជំងឺរលាកសួត​ ជំងឺហឺត ជំងឺរបេងសួត ជំងឺត្បៀតទងសួត​ ជំងឺមហារីកសួត។ ល។ ដើម្បីវាយតំលៃជំងឺស្រាល ធ្ងន់ទាមទារអោយមានការពិនិត្យច្បាស់លាស់ ដូច្នេះសូមបង មកកាន់មន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីបានជួបវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកផ្លូវដង្ហើម ដើម្បីធ្វើការពិនិត្យជូនបង។
សូមអរគុណច្រើនចំពោះសំនួរ ។
សាន្ត​ សំណាង​
+1 # សាន្ត​ សំណាង​ 2020-03-12 22:48
ខ្ញុំមានអាការក្ដៅខ្លួន 37អង្សារ ហើយមានចុក ណែន​ថប់នៅចុងដង្ហើម ចំពោះការក្ដៅខ្លួន វាបាត់ហើយក្ដៅមកវិញពេលអស់ជាតិថ្នាំ តែចំពោះការចុក ណែនចុងដង្ហើម មិនធូរសោ

#ដើមហេតុ
ថ្ងៃមួយ​ខ្ញុំបានហូបអាហារថ្ងៃត្រង់ ហើយបាយនោះបាយកកដែលយកពីផ្ទះមកវាមានសភាពរឹង.​ខ្ញុំក៏បា នហូបបាយនោះក្ុងចំនួនតិចមែនទែន ប្រហែលជា​2 ទៅ​3ម៉ោងក្រោយខ្ញុំក៏បានញាំម្ដងទៀតច្រើនគួរសម.​មិនយូ ប៉ុន្មានក៏មានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ហើយទៅជាចុកត្រងចុងដង្ហើម​
តើខ្ញុំមានបញ្ហារក្រពះ ឫយ៉ាងណា
ឬក៏ជាជំងឺអ្វីផ្សេង

សូមអគុណ
ផ្នែក ផ្លូវដង្ហើម
+1 # ផ្នែក ផ្លូវដង្ហើម 2020-03-23 10:00
សម្រង់សំណេរ របស់ សាន្ត​ សំណាង​៖
ខ្ញុំមានអាការក្ដៅខ្លួន 37អង្សារ ហើយមានចុក ណែន​ថប់នៅចុងដង្ហើម ចំពោះការក្ដៅខ្លួន វាបាត់ហើយក្ដៅមកវិញពេលអស់ជាតិថ្នាំ តែចំពោះការចុក ណែនចុងដង្ហើម មិនធូរសោ

#ដើមហេតុ
ថ្ងៃមួយ​ខ្ញុំបានហូបអាហារថ្ងៃត្រង់ ហើយបាយនោះបាយកកដែលយកពីផ្ទះមកវាមានសភាពរឹង.​ខ្ញុំក៏បានហូបបាយនោះក្ុងចំនួនតិចមែនទែន ប្រហែលជា​2 ទៅ​3ម៉ោងក្រោយខ្ញុំក៏បានញាំម្ដងទៀតច្រើនគួរសម.​មិនយូប៉ុន្មានក៏មានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ហើយទៅជាចុកត្រងចុងដង្ហើម​
តើខ្ញុំមានបញ្ហារក្រពះ ឫយ៉ាងណា
ឬក៏ជាជំងឺអ្វីផ្សេង

សូមអគុណ

សម្រង់សំណេរ របស់ សាន្ត​ សំណាង​៖
ខ្ញុំមានអាការក្ដៅខ្លួន 37អង្សារ ហើយមានចុក ណែន​ថប់នៅចុងដង្ហើម ចំពោះការក្ដៅខ្លួន វាបាត់ហើយក្ដៅមកវិញពេលអស់ជាតិថ្នាំ តែចំពោះការចុក ណែនចុងដង្ហើម មិនធូរសោ

#ដើមហេតុ
ថ្ងៃមួយ​ខ្ញុំបានហូបអាហារថ្ងៃត្រង់ ហើយបាយនោះបាយកកដែលយកពីផ្ទះមកវាមានសភាពរឹង.​ខ្ញុំក៏បានហូបបាយនោះក្ុងចំនួនតិចមែនទែន ប្រហែលជា​2 ទៅ​3ម៉ោងក្រោយខ្ញុំក៏បានញាំម្ដងទៀតច្រើនគួរសម.​មិនយូប៉ុន្មានក៏មានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ហើយទៅជាចុកត្រងចុងដង្ហើម​
តើខ្ញុំមានបញ្ហារក្រពះ ឫយ៉ាងណា
ឬក៏ជាជំងឺអ្វីផ្សេង

សូមអគុណ

សម្រង់សំណេរ របស់ សាន្ត​ សំណាង​៖
ខ្ញុំមានអាការក្ដៅខ្លួន 37អង្សារ ហើយមានចុក ណែន​ថប់នៅចុងដង្ហើម ចំពោះការក្ដៅខ្លួន វាបាត់ហើយក្ដៅមកវិញពេលអស់ជាតិថ្នាំ តែចំពោះការចុក ណែនចុងដង្ហើម មិនធូរសោ

#ដើមហេតុ
ថ្ងៃមួយ​ខ្ញុំបានហូបអាហារថ្ងៃត្រង់ ហើយបាយនោះបាយកកដែលយកពីផ្ទះមកវាមានសភាពរឹង.​ខ្ញុំក៏បានហូបបាយនោះក្ុងចំនួនតិចមែនទែន ប្រហែលជា​2 ទៅ​3ម៉ោងក្រោយខ្ញុំក៏បានញាំម្ដងទៀតច្រើនគួរសម.​មិនយូប៉ុន្មានក៏មានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន ហើយទៅជាចុកត្រងចុងដង្ហើម​
តើខ្ញុំមានបញ្ហារក្រពះ ឫយ៉ាងណា
ឬក៏ជាជំងឺអ្វីផ្សេង

សូមអគុណ

ជំរាបសួរបង
យោងតាមការរៀបរាប់ខាងលើ ខាងប្អូនសូមណែនាំបង​ អោយមកជួបជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីពិភាក្សា​និងធ្វ ើតេស​រករោគវិនិច្ឆ័យ ។ សូមអរគុណ !
កែវ វុត្ថា
+1 # កែវ វុត្ថា 2020-03-13 14:08
សួរស្តីបង
មួយរយៈ5ឆ្នាំមនេះខ្ញុំឧស្សាហ៍ផ្តាសាយណាស់ហើយចុងក្រោយ នេះទោះខ្ញុំលេបថ្នាំក៏មិនធូរដែរហើយឈឺតាមច្រមុះទៀត។ចង ់សួរថាតើខ្ញុំមានបញ្ហាអាល័កស៊ីច្រមុះមែនទេ
ផ្នែក ផ្លូវដង្ហើម
+2 # ផ្នែក ផ្លូវដង្ហើម 2020-03-23 09:48
សម្រង់សំណេរ របស់ កែវ វុត្ថា៖
សួរស្តីបង
មួយរយៈ5ឆ្នាំមនេះខ្ញុំឧស្សាហ៍ផ្តាសាយណាស់ហើយចុងក្រោយនេះទោះខ្ញុំលេបថ្នាំក៏មិនធូរដែរហើយឈឺតាមច្រមុះទៀត។ចង់សួរថាតើខ្ញុំមានបញ្ហាអាល័កស៊ីច្រមុះមែនទេ

ជំរាបសួរបង
មានជំងឺមួយចំនួនមានអាការះ ដូចគ្នានិងអាល័កស៊ីច្រមុះដូចជា​ :
រលាកច្រមុះមានខ្ទុះក្នុងប្រហោងឆ្អឹងច្រមុះ វៀចឆ្អឹងច្រមុះ ដុះសាច់ច្រមុះ.........ហើយជំងឺនីមួយៗមានការព្យាបាលផ្ សេងៗគ្នា។
ដូច្នេះល្អបំផុត បងគួរមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឆ្លុះ រឺថតស្កេន ច្រមុះរករោគវិនិច្ឆ័យ​។ សូមអរគុណ!

បំពេញព័ត៌មាន និងសំណួរ


រំកិលទៅលើបង្អស់
រំកិលទៅក្រោមបំផុត