សំណួរ និងចម្លើយ   

tflood1431@gmail.com
+1 # tflood1431@gmail.com 2019-03-30 07:36
Question. Can your hospital provide chemotherapy and also radiation therapy for patient with Nasopharyngeal Carcinoma?

Thanks,
Tom Flood RN
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-04-30 15:40
Dear Tom Flood RN !
we are sorry, our hospital doesn't have radiotherapy facilities.
For more details please contact us:
working hours: From Monday - Sunday 7AM to 16:30PM including public holiday
Tel : 023 684 1001 (24h/7)
071 856 7777
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-03-09 14:32
សម្រង់សំណេរ របស់
មានវ៉ាក់សាំងជំងឺឆ្កែឆ្កួត

សុំអភ័យទោស មន្ទីរពេទ្យ យើងខ្ញុំ មិនមានវ៉ាក់សាំងចាក់ការពារជំងឺឆ្កែឆ្កួតទេ
Manithky@gmail.com
+1 # Manithky@gmail.com 2019-03-09 14:29
មានវ៉ាក់សាំងជំងឺឆ្កែឆ្កួត
រឿន ឆៃយ៉ា
+1 # រឿន ឆៃយ៉ា 2019-02-21 08:58
តើខាងពេទ្យអាចមើលជំងឺខ្សោយសាច់ដុំ myasthenia gravis ជាដាច់អត់? នៅពេទ្យកាល់ម៉ែត្រសន្និដ្ឋានថា៨០-90% ជំងឺនេះ
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-05-31 13:45
សូមអរគុណចំពោះសំនួរ​ !

ដោយសារស្ថានភាពជំងឺ ត្រូវការការវាយតំលៃផ្ទាល់ពីសំណាក់គ្រូពេទ្យ បងអាចយកអ្នកជំងឺមកមន្ទីរពេទ្យផ្ទាល់ដើម្បីប្រឹក្សារយ ោបល់ និង​វាយតំលៃពីស្ថានភាពអ្នកជំងឺ។
Khim Eangchhay
+1 # Khim Eangchhay 2019-02-08 08:53
សួរស្តីលោកគ្រូ/អ្នកគ្រូពេទ្យ ខ្ញុំមានបញ្ហាប្រដាប់ភេទ(បុរស)។ ខ្ញុំបានរួមភេទដោយមិនបានពាក់ស្រោមអនាម័យ ហើយពេលនេះស្បែកលឹង្ករបស់ខ្ញុំបានហើម តែហើមក្របក្បាល។ ហើយមានទឹកពណ៏រៀងលឿងស្រាល ចេញមកពីក្រោមស្បែករហូត។ តើនេះជាជម្ងឺដែលត្រូវព្យាបាលឫទេ?
ផ្នែក ជម្ងឺទូទៅ
0 # ផ្នែក ជម្ងឺទូទៅ 2019-04-24 13:56
សូមមេត្តាមកពិនិត្យ ដើម្បីទទួលបានការពិគ្រោះជំងឺ។ សូមអរគុណ!
សុធា
+1 # សុធា 2019-01-25 14:53
ជម្រាបសួពេទ្យ កែងដៃរបស់ខ្ញុំស្រាប់តែឈឺដោយឥតមូលហេតុ ។ ខ្ញុំមិនបានលេងកីឡា និងលើករបស់ធ្ងន់ដែលប៉ះពាល់ដល់ដៃទេ តែនៅពេលដែលធ្វើចលនាដៃ មានអារម្មណ៍ថាឈឺកែងដៃខ្ទោកៗតែម្តង។
តើខ្ញុំត្រូវទៅជួបពេទ្យឯកទេសខាងណា?
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-04-18 15:22
សូមអរគុណចំពោះសំនួរ​ !
បញ្ហារបស់បង គួរគប្បីអញ្ជើញមកជួបជាមួយគ្រូពេទ្យឯកទេសឆ្អឹង​ & សន្លាក់ បន្ទប់លេខ ២១​។
សុភក្រ្តា
+1 # សុភក្រ្តា 2018-11-28 14:31
ជំរាបសួរពេទ្យ​ ខ្ញុំឈ្មោះភក្ត្រា​ អាយុ​ ២៨ឆ្នាំ​ សូមអធ្យាស្រ័យ​ និងសូមសួរពេទ្យពីរអាការះជំងឺបន្តិច​ ខ្ញុំបាទកាលពី៤ខែមុនកើតផ្តាសាយ​ធំ​ និងមានក្អកខ្លាំង​ ក្រោយមកនៅសល់តែក្អករហូត​មកដល់ពេលនេះ។ ក្អកនេះមានស្លេសតិច​ ហើយក្អកច្រើនពេលយប់ មុនក្អករមាស់កខ្លាំង​ តែពេលក្អកបែរជាគ្មានខ្យល់ក្អកសោះ​ ដូចជាមនុស្សប្រឹងធ្វើក្អកទៅវិញ។ បើដកដង្ហើមចូលតាមមាត់មានលឺសម្លេងប្លែកនៅបំពង់ក​ព្រមទ ាំងរមាស់ក​ ក្អកភ្លាម។ តើជំងឺក្រពះអាចធ្វើអោយក្អកទេ? ខ្ញុំមិនមានជំងឺក្រពះធ្ងន់ធ្ងរអីទេ​ តែវាធ្វើទុករមូលៗខ្លះដែរពេលដែលញាំស្រាបៀរ។
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-02-08 09:26
សម្រង់សំណេរ របស់ សុភក្រ្តា៖
ជំរាបសួរពេទ្យ​ ខ្ញុំឈ្មោះភក្ត្រា​ អាយុ​ ២៨ឆ្នាំ​ សូមអធ្យាស្រ័យ​ និងសូមសួរពេទ្យពីរអាការះជំងឺបន្តិច​ ខ្ញុំបាទកាលពី៤ខែមុនកើតផ្តាសាយ​ធំ​ និងមានក្អកខ្លាំង​ ក្រោយមកនៅសល់តែក្អករហូត​មកដល់ពេលនេះ។ ក្អកនេះមានស្លេសតិច​ ហើយក្អកច្រើនពេលយប់ មុនក្អករមាស់កខ្លាំង​ តែពេលក្អកបែរជាគ្មានខ្យល់ក្អកសោះ​ ដូចជាមនុស្សប្រឹងធ្វើក្អកទៅវិញ។ បើដកដង្ហើមចូលតាមមាត់មានលឺសម្លេងប្លែកនៅបំពង់ក​ព្រមទាំងរមាស់ក​ ក្អកភ្លាម។ តើជំងឺក្រពះអាចធ្វើអោយក្អកទេ? ខ្ញុំមិនមានជំងឺក្រពះធ្ងន់ធ្ងរអីទេ​ តែវាធ្វើទុករមូលៗខ្លះដែរពេលដែលញាំស្រាបៀរ។

សូមអរគុណចំពោះសំនួរ​ !
សូមអញ្ជើញបង សុភក្រ្តា មកពិគ្រោះជាមួយនិងពេទ្យ ត្រចៀក ច្រមុះ​ បំពង់ក និងពិនិត្យសួត ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ​!
Vuth
+1 # Vuth 2018-11-07 14:15
Hi ឆែកមួយតួខ្លួនតំលៃប៉ុន្មាន
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2019-02-08 09:23
សម្រង់សំណេរ របស់ Vuth៖
Hi ឆែកមួយតួខ្លួនតំលៃប៉ុន្មាន

នៅមន្ទីរពេទ្យយើងខ្ញុំ មានសេវាកញ្ចប់ពិនិត្យសុខភាព បុរសនិងស្ត្រី តម្លៃ បុរស​=១០០​USD និងស្រ្តី​=១២០ USD
somath
0 # somath 2018-10-22 14:36
សួស្ដីបង
កូនប្រុសខ្ញុំអាយុ 2ឆ្នាំហេីយមិននិយាយសោះ ហេីយអោយ
តែខឹងគឺបោកក្បាលហេីយ កាលគាត់បាន 8ខែ ដល់ 10ខែ
គាត់ហៅ ប៉ា តា យាយ ដល់គាត់ចូលបាន 1ឆ្នាំ 8ខែ
គាត់មិននិយាយដូចមុនអោយតែខឹងបោកក្បាលហេីយ
តេីបងអាចមានដំណោះស្រាយអ្វីសម្រាប់កូនខ្ញំទេ ?
ផ្នែក ជម្ងឺទូទៅ
-1 # ផ្នែក ជម្ងឺទូទៅ 2018-11-10 10:04
សូមអរគុណចំពោះសំនួរ​ !​

សូមអភ័យទោស មន្ទីរពេទ្យ​យើងខ្ញុំ​បានផ្អាកដំណើរការផ្នែកកុមារ មួយរយះ។​ សូមបង​នាំកូន ទៅជួបជាមួួយមន្ទីរពេទ្យ​ ផ្នែកកុមារ ដើម្បីធ្វើរោគវិនិច្ឆ័យ
អោយបានច្បាស់លាស់ ។​


ព័ត៌មានទំនាក់ទំនង៖
ម៉ោងធ្វើការ គឺ
ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច និងថ្ងៃបុណ្យសម្រាកផ្សេងៗ(សម្រាប់ផ្នែកពិគ្រោះជម្ងឺ)
សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ គឺ ២៤ម៉ោង
ទូរស័ព្ទទំនាក់ទំនង:
023 684 1001 (24ម៉ោង)
071 856 7777
Ravy sroem
+1 # Ravy sroem 2018-10-22 14:33
ខ្ញុំសូមជំរាសួរ លោកគ្រូ​អ្នកគ្រូ
ម្តាយខ្ញុំគាត់មានអាយុ 63ឆ្នាំ ហើយគាត់មានជម្ងឺសន្លាក់ឆ្អឹង ឈឺ​ចង្កេះ​ ដៃ​ជើង​ រាំរៃជាយូឆ្នាំ (គាត់រអ៊ូរាល់ថ្ងៃថាឈឺ)​
តើអាចព្យាបាលជាទេ? ហើយការព្យាបាល ជាការវះកាត់ឬប្រើថ្នាំ? ខ្ញុំចង់យកគាត់ទៅព្យាបាលនៅទីនេះ
តើខាងមន្ទីពេទ្យមានកម្មវិធីបញ្ចុះតម្លៃឬទេបច្ចុប្បន្ននេះ?
សូមខាងមន្ទីរពេទ្យជួយតបខ្ញុំវិញផង ខ្ញុំនិងឆាប់បានយកគាត់ទៅព្យាល
សូមអរគុណ
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2018-11-10 10:26
សូមអរគុណចំពោះសំនួរ​ !​

សូមអញ្ជើញបង Ravy Sroem នាំអ៊ុំស្រី​ មកប្រឹក្សាយោបល់ និងទទួលការ ពិគ្រោះជម្ងឺ ជាមួយវេជ្ជបណ្ឌិតឯកទេស​សន្លាក់​ ឆ្អឹង ផ្ទាល់ មកពី មន្ទីរពេទ្យ ជោរៃ ទីក្រុង ហូជីមិញ និងវេជ្ជបណ្ឌិតកម្ពុជា ដើម្បីធ្វើរោគវិនិច្ឆ័យអោយបាន
ច្បាស់លាស់ ។ ​បន្ទាប់មកវេជ្ជបណ្ឌិតឯកទេស​និងពន្យល់ពី
វិសាស្រ្តនៃការព្យាបាលទាក់ទងនិងជំងឺរបស់គាត់។​

អធ្យាស្រ័យខាងមន្ទីរពេទ្យយើងខ្ញុំមិនមានកម្មវិធីបញ្ច ុះតម្លៃទេ តែបើសិនជាបងចងបានការបញ្ចុះតម្លៃ ខាងយើងខ្ញុំមានលក់ជាកាតសមាជិក​ មួួយតម្លៃ 10$​បញ្ចុះតម្លៃ​ បាន 5% គ្រប់សេវាកម្ម លើកលែងតែ ថ្លៃថ្នាំ​និង​សម្ភារះពេទ្យ ។​ប្រើបានរយះពេល 2ឆ្នាំ( សំរាប់តែម្នាក់) ។


ព័ត៌មានទំនាក់ទំនង៖
ម៉ោងធ្វើការ គឺ
ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច និងថ្ងៃបុណ្យសម្រាកផ្សេងៗ(សម្រាប់ផ្នែកពិគ្រោះជម្ងឺ)
សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ គឺ ២៤ម៉ោង
ទូរស័ព្ទទំនាក់ទំនង:
023 684 1001 (24ម៉ោង)
071 856 7777
Son dara
+1 # Son dara 2018-10-17 16:29
ខ្ងុំមានអាយុ19ឆ្នាំហើយតែមិនធំពោលគឺនៅក្មេងដដែល គ្មានពុកមាត់រោមក្លៀក មិនបែកសំលេង ស្គមតូច មុខដូចក្មេង14ឆ្នាំតើខ្ងុំគួរធ្វើដូចម្ដេច?
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2018-11-10 09:11
សូមអរគុណចំពោះសំនួរ​ !​

សូមអញ្ជើញបង Son Dara មកប្រឹក្សាយោបល់ និងទទួលការ ពិគ្រោះជម្ងឺ ជាមួយវេជ្ជបណ្ឌិតឯកទេស ​អ័រម៉ូន និងគ្រាប់ឈាម ផ្ទាល់ មកពី មន្ទីរពេទ្យ ជោរៃ ទីក្រុងហូជីមិញ និងវេជ្ជបណ្ឌិតកម្ពុជា ដើម្បីធ្វើរោគវិនិច្ឆ័យអោយបាន
ច្បាស់លាស់ ។

ព័ត៌មានទំនាក់ទំនង៖
ម៉ោងធ្វើការ គឺ
ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច និងថ្ងៃបុណ្យសម្រាកផ្សេងៗ(សម្រាប់ផ្នែកពិគ្រោះជម្ងឺ)
សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ គឺ ២៤ម៉ោង
ទូរស័ព្ទទំនាក់ទំនង:
023 684 1001 (24ម៉ោង)
071 856 7777
CHEA Kimhai
+1 # CHEA Kimhai 2018-09-13 07:45
សួស្តីលោកគ្រូ!
ខ្ញុំឈ្មោះជា គឹមហៃ ភេទប្រុស អាយុ៣១ឆ្នាំ។ បច្ចុប្បន្ននេះខ្ញុំចេះតែមានអាការះ
-ក្នៅក្នុងពោះ ពេលខ្លះស្រគៀក្នុងពោះ (ញឹកញាប់)
-មិនសូវមានកំលាំង
-លាមករាគ (៥០%)
-ស្រវាំងភ្នែក
តើអាការះខាងលើនេះជាជំងឺអ្វី? ហើយត្រូវព្យាបាលយ៉ាងដូចម្តេច?
អគុណ!
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2018-11-10 08:42
សូមអរគុណចំពោះសំនួរ​ !​

សូមអញ្ជើញបង ជា គឹមហៃ​ មកប្រឹក្សាយោបល់ និងទទួលការ ពិគ្រោះជម្ងឺ ជាមួយវេជ្ជបណ្ឌិតឯកទេស ​ក្រពះ ពោះវៀន ផ្ទាល់ មកពី មន្ទីរពេទ្យ ជោរៃ ទីក្រុង ហូជីមិញ និងវេជ្ជបណ្ឌិតកម្ពុជា ដើម្បីធ្វើរោគវិនិច្ឆ័យអោយបាន
ច្បាស់លាស់ ។

ព័ត៌មានទំនាក់ទំនង៖
ម៉ោងធ្វើការ គឺ
ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច និងថ្ងៃបុណ្យសម្រាកផ្សេងៗ(សម្រាប់ផ្នែកពិគ្រោះជម្ងឺ)
សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ គឺ ២៤ម៉ោង
ទូរស័ព្ទទំនាក់ទំនង:
023 684 1001 (24ម៉ោង)
071 856 7777
philip
+1 # philip 2018-05-10 14:47
Hello,

Do you have dermatologists in your hospital?

If yes, do we need to make an appointment?

Cost?

Tks.
philip
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2018-05-24 11:52
សម្រង់សំណេរ របស់ philip៖
Hello,

Do you have dermatologists in your hospital?

If yes, do we need to make an appointment?

Cost?

Tks.
philip

Dear Mr. Philip
We are sorry, Our hospital is temporary closing the dermatology department.
For more details please contact us:
working hours: From Monday - Saturday 7AM to 16:30PM including public holiday (except Sunday)
Tel : 023 684 1001 (24h/7)
071 856 7777
www.chorayphnompenhhospital.com.kh
គៀត​សំបូរ​
+1 # គៀត​សំបូរ​ 2018-01-11 14:31
ជំរាប​សួរ​លោក​គ្រូ​អ្នក​គ្រូ​
សុខសប្បាយ​ជា​ទេ​?
ខ្ញុំ​មាន​បញ្ហា​បែក​ញើស​ក្លៀក​ខ្លាំង​
តើ​នៅ​មន្ទីរពេទ្យ​របស់​លោក​គ្រូ​អ្នក​គ្រូ​មាន​ពិនិត្យ
​និង​ព្យាបាល​បញ្ហា​នេះ​ដែរ​ទេ​?
សូម​អរគុណ​
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2018-05-24 11:49
សម្រង់សំណេរ របស់ គៀត​សំបូរ​៖
ជំរាប​សួរ​លោក​គ្រូ​អ្នក​គ្រូ​
សុខសប្បាយ​ជា​ទេ​?
ខ្ញុំ​មាន​បញ្ហា​បែក​ញើស​ក្លៀក​ខ្លាំង​
តើ​នៅ​មន្ទីរពេទ្យ​របស់​លោក​គ្រូ​អ្នក​គ្រូ​មាន​ពិនិត្យ
​និង​ព្យាបាល​បញ្ហា​នេះ​ដែរ​ទេ​?
សូម​អរគុណ​

សូមអញ្ជើញបង គៀតសំបូរ មកប្រឹក្សាយោបល់ និងទទួលការ ពិគ្រោះជម្ងឺ ជាមួយវេជ្ជបណ្ឌិតឯកទេស ផ្ទាល់ មកពី មន្ទីរពេទ្យ ជោរៃ ទីក្រុង ហូជីមិញ និងវេជ្ជបណ្ឌិតកម្ពុជា ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ ។

ព័ត៌មានទំនាក់ទំនង៖
ម៉ោងធ្វើការ គឺ
ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច និងថ្ងៃបុណ្យសម្រាកផ្សេងៗ(សម្រាប់ផ្នែកពិគ្រោះជម្ងឺ)
សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ គឺ ២៤ម៉ោង
ទូរស័ព្ទទំនាក់ទំនង:
023 684 1001 (24ម៉ោង)
071 856 7777
www.chorayphnompenhhospital.com.kh/
វិចិត្រ
+1 # វិចិត្រ 2016-06-14 08:33
សួស្ដី​ សំនួរសួរថាបន្ទប់នីមួយៗ​ ព្យាបាលមានជំនាញហេតុអី្វពូមីងរបស់ខ្ញុំទៅឈឺក្រពះម្នា ក់ឈីច្រមុះនិងឈឺក្បាលបែរជាអ្នកទទួលចុះឈ្មោះដាក់ទៅពិន ិត្យបន្ទប់លេខ​ ​១​ ជាបន្ទប់ទូទៅវិញព្យាបាលបា៉តណាប៉ាតណីអស់លុយច្រើន​ ហើយអត់ធូរស្បើយទៀតថ្នាំផឹកម្ដងជិត១០មុខ​ ​ ណាត់ៗរហូត​ ប្រើពាក្យសន្សឹមៗ​ តើមន្ទីរពេទ្យមានគ្រូពេទ្យជំនាញគ្រប់ផ្នែកដើម្បីទទួល សេវានេះទេ​ ? នៅក្នុងេះេវបសាយមន្ទីរពេទ្យឃើញមានគ្រប់តែជាក់ស្ដែងព្ យាបាលខុសជំនាញតើមន្ទីរពេទ្យមានបានពិនិត្យឡើងវិញទេ​ បើយ៉ាងនេះនោះមន្ទីរពេទ្យនឹងមានបញ្ហាឆាប់ៗមិនខាន​ អរគុណ

សុំួសួរថាបន្ទប់លេខ១​ ពិនិត្យអ្វីខ្លះ​ ? ហើយក្នុងមន្ទីរពេទ្យមានសេវាគ្រូពេទ្យជំនាញតាមផ្នែកដែ រឬទេ​ ? ព្រោះខ្ញុំនិងបងប្រុសទៅពិនិត្យឈឺក្រពះចុកឆ្អល់រោយខ្ន ងទៅបន្ទប់ពិនិត្យទូទៅលេខ​ ១​ បងឧស្សាហ៌ផ្ដាស់សាយឈឺក្បាលទៅបន្ទប់លេខមួយដែរ​ អូហូ​ អោយថ្នាំម្ដងៗជិត១០មុខផឹក១ថ្ងៃ២,៣ដងវេទនា​ តែអត់ធូរចេះតែប្រាប់សន្សឹមៗ​ ហើយណាត់រហូតពេលះាជាទៅ​ ព្យាបាលអត់ជំនាញច្បាស់លាស់សោះច្រើនដងខ្ញុំបានស្ួរបុគ ្គលិនៅទីនោះអំពីសមាសភាពលោកគ្រូបន្ទប់នោះគឺអត់ត្រូវព្ យាបាលជំងឺពួកខ្ញុំទេ​ ជំនាញគេមានតែអត់ដាក់ពួកខ្ញុំទៅពិនិត្យហេតុអី​ អស់លុយច្រើនហើយមិនមែនតិចខែទេណា៎​ សូមពិនិត្យឡើងវិញ​ បើមិនចង់អោយពេទ្យអន្តរាយ​ អរគុណ
ផ្នែក ជម្ងឺទូទៅ
+1 # ផ្នែក ជម្ងឺទូទៅ 2016-06-17 11:06
សម្រង់សំណេរ របស់ វិចិត្រ៖
សួស្ដី​ សំនួរសួរថាបន្ទប់នីមួយៗ​ ព្យាបាលមានជំនាញហេតុអី្វពូមីងរបស់ខ្ញុំទៅឈឺក្រពះម្នាក់ឈីច្រមុះនិងឈឺក្បាលបែរជាអ្នកទទួលចុះឈ្មោះដាក់ទៅពិនិត្យបន្ទប់លេខ​ ​១​ ជាបន្ទប់ទូទៅវិញព្យាបាលបា៉តណាប៉ាតណីអស់លុយច្រើន​ ហើយអត់ធូរស្បើយទៀតថ្នាំផឹកម្ដងជិត១០មុខ​ ​ ណាត់ៗរហូត​ ប្រើពាក្យសន្សឹមៗ​ តើមន្ទីរពេទ្យមានគ្រូពេទ្យជំនាញគ្រប់ផ្នែកដើម្បីទទួលសេវានេះទេ​ ? នៅក្នុងេះេវបសាយមន្ទីរពេទ្យឃើញមានគ្រប់តែជាក់ស្ដែងព្យាបាលខុសជំនាញតើមន្ទីរពេទ្យមានបានពិនិត្យឡើងវិញទេ​ បើយ៉ាងនេះនោះមន្ទីរពេទ្យនឹងមានបញ្ហាឆាប់ៗមិនខាន​ អរគុណ

សុំួសួរថាបន្ទប់លេខ១​ ពិនិត្យអ្វីខ្លះ​ ? ហើយក្នុងមន្ទីរពេទ្យមានសេវាគ្រូពេទ្យជំនាញតាមផ្នែកដែរឬទេ​ ? ព្រោះខ្ញុំនិងបងប្រុសទៅពិនិត្យឈឺក្រពះចុកឆ្អល់រោយខ្នងទៅបន្ទប់ពិនិត្យទូទៅលេខ​ ១​ បងឧស្សាហ៌ផ្ដាស់សាយឈឺក្បាលទៅបន្ទប់លេខមួយដែរ​ អូហូ​ អោយថ្នាំម្ដងៗជិត១០មុខផឹក១ថ្ងៃ២,៣ដងវេទនា​ តែអត់ធូរចេះតែប្រាប់សន្សឹមៗ​ ហើយណាត់រហូតពេលះាជាទៅ​ ព្យាបាលអត់ជំនាញច្បាស់លាស់សោះច្រើនដងខ្ញុំបានស្ួរបុគ្គលិនៅទីនោះអំពីសមាសភាពលោកគ្រូបន្ទប់នោះគឺអត់ត្រូវព្យាបាលជំងឺពួកខ្ញុំទេ​ ជំនាញគេមានតែអត់ដាក់ពួកខ្ញុំទៅពិនិត្យហេតុអី​ អស់លុយច្រើនហើយមិនមែនតិចខែទេណា៎​ សូមពិនិត្យឡើងវិញ​ បើមិនចង់អោយពេទ្យអន្តរាយ​ អរគុណ
សូមអរគុណចំពោះសំណួរ របស់បងវិចិត្រ ។ យើងខ្ញុំសុំបកសា្រយនូវចម្ងល់របស់បងដូចខាងក្រោម
មូលហេតុគឺ៖
1. ប្រហែលជានៅពេលចុះឈ្មោះ គឺអ្នកជម្ងឺមិនមានឯកសារប្រវត្តិជម្ងឺ អំពីជម្ងឺដែលចង់ពិនិត្យ ។ ក្នុងករណីនេះ គឺអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅ បន្ទប់ពិនិត្យជម្ងឺទូទៅ ។ នៅពេលដែលកំណត់បាននូវប្រភេទជម្ងឺ នោះអ្នកជម្ងឺនឹងត្រូវបានបញ្ជូនបន្ត ដើម្បីពិគ្រោះជម្ងឺ ឯកទេសនោះ ។
2. បន្ទប់ពិគ្រោះជម្ងឺលេខ ១ មាន វេជ្ជបណ្ឌិត ២រូប ។ វេជ្ជបណ្ឌិតឯកទេសទូទៅ និងវេជ្ជបណ្ឌិតឯកទេស សន្លាក់និងឆ្អឹង ដែលធ្វើការរួមគ្នាក្នុងបន្ទប់នេះតែមួយ ។ នេះក៏អាចបណ្តាលមក អ្នកជម្ងឺ មានចម្ងល់ ឬបញ្ហាទាក់ទងនឹងជម្ងឺសន្លាក់ និងឆ្អឹង ទើបត្រូវបានបញ្ជូនទៅបន្ទប់លេខ ១ ដែរ ។ ផ្នែកឯកទេស សន្លាក់ និងឆ្អឹង ទើបតែចាប់ផ្តើមអនុវត្ត មិនទាន់ត្រូវបានបង្កើតបន្ទប់ ដាច់ដោយឡែកពីគ្នា និងយើងខ្ញុំសូមអភ័យទោស ដោយមានការយឺតយ៉ាវ ក្នុងការបំពាក់ផ្លាកសញ្ញាព័ត៌មាន ដែលធ្វើអោយគ្រួសារអ្នកជម្ងឺមានការយល់ច្រលំ ។
មន្ទីរពេទ្យ ជោរៃ ភ្នំពេញ យើងខ្ញុំ សូមថ្លែងអំណរគុណចំពោះ បង ដែលយកចិត្តទុកដាក់ និងគាំទ្រ លើសេវាកម្ម វេជ្ជសាស្ត្រ របស់មន្ទីរពេទ្យយើងខ្ញុំ ។ ជូនពរបងជោគជ័យគ្រប់ភារកិច្ច

បំពេញព័ត៌មាន និងសំណួរ


រំកិលទៅលើបង្អស់
រំកិលទៅក្រោមបំផុត