សំណួរ និងចម្លើយ   

ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2019-02-08 09:19
សម្រង់សំណេរ របស់ ណាត់ សម្ផស្ស៖
ប្អូនខ្ញុំទើបបាន20ថ្ងៃមានជម្ងឺបេះដូងចំហរ 3កន្លែង តើត្រូវព្យាបាលនិងថែទាំរបបៀបណា?

សូមអញ្ជើញទៅពិគ្រោះជាមួយ ឯកទេសជម្ងឺបេះដូងកុមារ ។ បច្ចុប្បន្នមន្ទីរពេទ្យ យើងខ្ញុំ ពុំទាន់មានឯកទេស ជម្ងឺបេះដូងកុមារទេ ។ សូមអរគុណ
ណាត់ សម្ផស្ស
+1 # ណាត់ សម្ផស្ស 2018-11-03 10:48
ប្អូនខ្ញុំទើបបាន20ថ្ងៃមានជម្ងឺបេះដូងចំហរ 3កន្លែង តើត្រូវព្យាបាលនិងថែទាំរបបៀបណា?
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2018-07-02 20:38
សម្រង់សំណេរ របស់ ពុធ៖
ជំរាបសួរ
កូនរបស់ខ្ញុំមានអាយុជាងមូយខែ ហើយមានជំងឺបេះដូងចំហរប្រវែង 5mm,
តើអាចមានលទ្ធភាពជាសះស្បើយដោយខ្លួនឯកឯងដែរឬទេ ឬ ត្រូវព្យាបាល?​

សូមជំរាបសួរ
ក្រោយពេលធ្វើរោគវិនិច្ឆ័យជំងឺបេះដូងប្រហោង ការព្យាបាលនឹងអាស្រ័យទៅលើ អាយុរបស់កុមារ ទំហំ ទីតាំង និងកំរិតធ្ងន់ស្រាលរបស់ប្រហោងបេះដូង។ ក្នុងករណីកុមារមានប្រហោងបេះដូងតូច ប្រហោងបេះដូងអាចបាត់ទៅវិញដោយខ្លួនឯង។ ក្នុងករណីកុមារមានប្រហោងបេះដូងធំ តំរូវអោយមានការព្យាបាល ក្នុងនោះមានករណីជាច្រើនត្រូវបិទប្រហោងបេះដូងតាមរយៈកា រ cardiac catheterization រឺ វះកាត់បេះដូង។ ក្នុងករណីកូនរបស់បង ដែលមានអាយុជាងមូយខែ ហើយមានជំងឺបេះដូងចំហរប្រវែង 5mm បងត្រូវនាំកូនទៅពិនិត្យ ពិគ្រោះ តាមដាន អោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសបេះដូងកុមារ ដើម្បីវាយតំលៃអំពីស្ថានភាពជម្ងឺជាក់ស្តែង ថាតើប្រហោងបេះដូងអាចបិទទៅវិញដោយខ្លួនឯង រឺតំរូវអោយមានការព្យាបាល។
សូមអរគុណ
ពុធ
0 # ពុធ 2018-01-28 06:13
ជំរាបសួរ
កូនរបស់ខ្ញុំមានអាយុជាងមូយខែ ហើយមានជំងឺបេះដូងចំហរប្រវែង 5mm,
តើអាចមានលទ្ធភាពជាសះស្បើយដោយខ្លួនឯកឯងដែរឬទេ ឬ ត្រូវព្យាបាល?​
sorphorn
+1 # sorphorn 2017-06-03 15:32
Dear chorey hospital
My uncle use to go Hospital in Vietnam. Dr said she is valve heart disease and she must to surgical but now she doesn't want to go VN again. So i want to bring her to your hospital, but i want to know about the price first. Could you tell me about the price? If my uncle exactly must surgical how much i pay? And how about CT scan?
Thanks you
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 11:34
សម្រង់សំណេរ របស់ sorphorn៖
Dear chorey hospital
My uncle use to go Hospital in Vietnam. Dr said she is valve heart disease and she must to surgical but now she doesn't want to go VN again. So i want to bring her to your hospital, but i want to know about the price first. Could you tell me about the price? If my uncle exactly must surgical how much i pay? And how about CT scan?
Thanks you

Dear Sorphorn,
Your relative has Valvular Heart Disease as doctor said.
Depend on cause and severity of his valvular heart disease and its complication, doctor will indicate if your relative to do heart surgery. In this case your relative meet criteria to do heart surgery. if not, patient's condition will develop worsening (mild to severe heart failure) that is life threatening and decrease quality of life. Currently, we cannot do heart surgery in our hospital yet, but we have plan to set up. You can take your relative to our hospital to consult and confirm diagnosis to make sure his health problem.

Thanks, with regards,
សៀង សុខហេង
+1 # សៀង សុខហេង 2017-06-03 15:29
ខ្ញុំបាទសូមសួរថាម្ដាយរបស់ខ្ញុំបាទគាត់ពេលនិយាយចេះតែ ហត់ពិបាកដកដង្ហើមហើយអស់កំលាំង។ គាត់អាយុ៥៣ឆ្នាំ បានថ តសួត បេះដូង និងបំពង់ករ រួចរាល់ និង បានពិនិត្យឈាមទៀ តផង គ្រប់យ៉ាងគឺធម្មតាទាំងអស់។ គាត់ឡើង Cholesterol LDL 3time > normal. អរគុណ
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 10:00
សម្រង់សំណេរ របស់ សៀង សុខហេង៖
ខ្ញុំបាទសូមសួរថាម្ដាយរបស់ខ្ញុំបាទគាត់ពេលនិយាយចេះតែហត់ពិបាកដកដង្ហើមហើយអស់កំលាំង។ គាត់អាយុ៥៣ឆ្នាំ បានថតសួត បេះដូង និងបំពង់ករ រួចរាល់ និង បានពិនិត្យឈាមទៀតផង គ្រប់យ៉ាងគឺធម្មតាទាំងអស់។ គាត់ឡើង Cholesterol LDL 3time > normal. អរគុណ

សូមជំរាបសួរបាទ។ មានមូលហេតុដ៏ទៃច្រើនទៀតដែលអាចបណ្តាលអោយម្តាយរបស់លោកព េលនិយាយចេះតែហត់ពិបាកដកដង្ហើមហើយអស់កំលាំង។ លោកអាចនាំម្តាយរបស់លោកអញ្ជើញមកមន្ទីរពេទ្យជោរៃភ្នំពេ ញយើងខ្ញុំដើម្បីទទួលយកការពិគ្រោះពិនិត្យ ធ្វើតេស្តរកមូលហេតុ ឈានទៅរកការព្យាបាលត្រឹមត្រូវ។

សូមអរគុណ៕
ប៉ែន បូរិន
+1 # ប៉ែន បូរិន 2017-05-08 08:52
តើនៅមន្ទីរពេទ្យជោរី មានព្យាបាលជំងឺផ្លូវចិត្ត (Anxiety) ដែរឬទេ? បើមានសូមជួយទំនាក់ទំនង មកខ្ញុំផង លេខទូរស័ព្ទ 077740884។ សូមអរគុណ
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 09:47
សម្រង់សំណេរ របស់ ប៉ែន បូរិន៖
តើនៅមន្ទីរពេទ្យជោរី មានព្យាបាលជំងឺផ្លូវចិត្ត (Anxiety) ដែរឬទេ? បើមានសូមជួយទំនាក់ទំនង មកខ្ញុំផង លេខទូរស័ព្ទ 077740884។ សូមអរគុណ

សូមជំរាបសួរបាទ។ លោកអ្នក អាចអញ្ជើញមកមន្ទីរពេទ្យជោរៃភ្នំពេញយើងខ្ញុំដើម្បីទទួ លយកការផ្តល់ប្រឹក្សារនិងព្យាបាលជម្ងឺផ្លូវចិត្ត​ (Anxiety) ​នៅបន្ទប់ពិគ្រោះជម្ងឺផ្នែកប្រព័ន្ធប្រសាទ។

សូមអរគុណ៕
sorphorn
+1 # sorphorn 2017-03-31 07:46
Dear Chorey Hospital
តើជម្ងឺប្រើសបេះដូងចំហរអាចព្យាបាលជាសះស្បើយទាំងស្រុងដែរឬទេ? ហើយមានវិធីផ្សេងក្រៅពីការវះកាត់ឬទេ?
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 09:39
សម្រង់សំណេរ របស់ sorphorn៖
Dear Chorey Hospital
តើជម្ងឺប្រើសបេះដូងចំហរអាចព្យាបាលជាសះស្បើយទាំងស្រុងដែរឬទេ? ហើយមានវិធីផ្សេងក្រៅពីការវះកាត់ឬទេ?

សូមជំរាបសួរបាទ។ ជម្ងឺប្រើសបេះដូងចំហរមិនអាចព្យាបាលជាសះស្បើយទាំងស្រុងទេ។
ការព្យាបាលគឺអាស្រ័យទៅលើមូលហេតុដែលបណ្តាលអោយកើតមានជម្ងឺប្រើសបេះដូងចំហរ និងកំរិតចំហរ​​ ​(ស្រាល មធ្យម​ ឬធ្ងន់ធ្ងរ)​ ព្រមទាំងផលវិបាករបស់វា ដើម្បីមានវេជ្ជបញ្ជា ថាតើត្រូវព្យាបាលដោយថ្នាំឬត្រូវធ្វើការវះកាត់។ លោកអ្នក អាចអញ្ជើញមកមន្ទីរពេទ្យជោរៃភ្នំពេញយើងខ្ញុំដើម្បីទទួលយកការផ្តល់ប្រឹក្សារបន្ថែម។

សូមអរគុណ៕
មួង សុមាវត្តី
+1 # មួង សុមាវត្តី 2016-12-08 14:16
ប៉ារបស់ខ្ញុំមានជំងឺលើសសម្ពាធឈាមរហូតធ្វើអោយគាត់ស្លា ប់មួយចំហៀងខាងស្តាំរយះពេល ជិត2ឆ្នាំទៅ ។ តើគាត់អាចមានសង្ឃឹមស្តារកាយសម្បទាបានមកវិញឬអត់?
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 09:20
សម្រង់សំណេរ របស់ មួង សុមាវត្តី៖
ប៉ារបស់ខ្ញុំមានជំងឺលើសសម្ពាធឈាមរហូតធ្វើអោយគាត់ស្លាប់មួយចំហៀងខាងស្តាំរយះពេល ជិត2ឆ្នាំទៅ ។ តើគាត់អាចមានសង្ឃឹមស្តារកាយសម្បទាបានមកវិញឬអត់?

សូមជំរាបសួរបាទ។​​ ប៉ារបស់អ្នកមានជំងឺលើសសម្ពាធឈាមនិងមានជំងឺវិបត្តិសរស ៃឈាមខួរក្បាល គឺជាជំងឺធ្ងន់។​ការព្យាបាលចំបងរួមមាន គ្រប់គ្រងសំពាធឈាមអោយមានស្ថេរភាព​ គ្រប់គ្រងកត្តាគ្រោះថ្នាក់ដែលបណ្តាលអោយកើតជំងឺសរសៃឈា មបេះដូង និងការព្យាបាលដោយចលនា ព្រមទាំងការគាំទ្រផ្តល់កំលាំងចិត្តដល់អ្នកជំងឺ។ ការខ្សោយមួយចំហៀងខ្លួនធ្ងន់ធ្ងរ(រឺស្លាប់មួយចំហៀងខ្ល ួន) មិនអាចស្តារកាយសម្បទាបានមកវិញទាំងស្រុងទេ ការព្យាបាលដោយចលនា ជួយបន្ថយពីការខ្សោយខ្លាំងមកខ្សោយតិចជាង។ លោកអ្នក អាចអញ្ជើញមកមន្ទីរពេទ្យជោរៃភ្នំពេញយើងខ្ញុំដើម្បីទទួលយកការផ្តល់ប្រឹក្សារបន្ថែម។

សូមអរគុណ៕
Vuthan chey
0 # Vuthan chey 2016-06-20 16:34
ខ្ញុំបានទៅពិនិត្យសុខភាពបានលិទ្ធផលលើសខ្លាញតើត្រូវលេ បថ្នាំរយៈពេលប៉ុន្មាន?
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2017-06-11 08:53
សម្រង់សំណេរ របស់ Vuthan chey៖
ខ្ញុំបានទៅពិនិត្យសុខភាពបានលិទ្ធផលលើសខ្លាញតើត្រូវលេបថ្នាំរយៈពេលប៉ុន្មាន?

សូមជំរាបសួរបាទ។​​ គ្រប់លទ្ធផលលើសជាតិខ្លាញ់ក្នុងឈាម មិនប្រាកដថាត្រូវលេបថ្នាំព្យាបាលនោះទេ វាអាស្រ័យទៅលើ កំរិតជាតិខ្លាញ់ដែលលើសនោះ និងកត្តាគ្រោះថ្នាក់ដែលបណ្តាលអោយកើតជំងឺសរសៃឈាមបេះដូ ង របស់អ្នកជំងឺនីមួយៗ។​ ការព្យាបាលរួមមាន ការផ្លាស់ប្តូរទំលាប់ក្នុងការ​រស់នៅ និងការព្យាបាលដោយថ្នាំ។ ការបញ្ចប់ការព្យាបាលដោយថ្នាំគឺនៅពេលណាដែលជាតិខ្លាញ់អ ាចគ្រប់គ្រងបានដោយការការផ្លាស់ប្តូរទំលាប់ក្នុងការ​រ ស់នៅ។ លោកអ្នក អាចអញ្ជើញមកមន្ទីរពេទ្យជោរៃភ្នំពេញយើងខ្ញុំដើម្បីទទួលយកការផ្តល់ប្រឹក្សារអំពីករណីលើសជាតិខ្លាញ់ក្នុងឈាមនេះ។

សូមអរគុណ៕
សោម ចំណារ
+1 # សោម ចំណារ 2016-06-08 16:29
ជុំរាបសួរបាទ
សូមសួលោកគ្រូថាតើជម្ងឺNCD អាចព្យាបាលជាឫគ្រាន់តែទប់ស្កាត់កុំឲវាវិវត្តន៌ទៅលឿន ? បើជាតើមានរយះពេលច្បាស់លាស់ដែរឫទេ ? ឫមួយប្រើប្រាស់ថ្នាំអស់មួយជីវិត្ត? ចុះបើមានអ្វីមួយដែលអាចមកជំនួសឲថ្នាំពេទ្យបានក្នុងការ ព្យាបាលជម្ងឺប្រភេទNCDឲមកNormal បានសួរថាល្អទេ? ហើយមានការធានាត្រឹមត្រូវ សួរថាល្អទេ? 0968858574
ពីខ្ញុំ សោម ចំណារ Dr. Of Nutraceuticals
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2016-06-08 20:27
សម្រង់សំណេរ របស់ សោម ចំណារ៖
ជុំរាបសួរបាទ
សូមសួលោកគ្រូថាតើជម្ងឺNCD អាចព្យាបាលជាឫគ្រាន់តែទប់ស្កាត់កុំឲវាវិវត្តន៌ទៅលឿន ? បើជាតើមានរយះពេលច្បាស់លាស់ដែរឫទេ ? ឫមួយប្រើប្រាស់ថ្នាំអស់មួយជីវិត្ត? ចុះបើមានអ្វីមួយដែលអាចមកជំនួសឲថ្នាំពេទ្យបានក្នុងការព្យាបាលជម្ងឺប្រភេទNCDឲមកNormal បានសួរថាល្អទេ? ហើយមានការធានាត្រឹមត្រូវ សួរថាល្អទេ? 0968858574
ពីខ្ញុំ សោម ចំណារ Dr. Of Nutraceuticals

សូមជំរាបសួរលោកវេជ្ជបណ្ឌិត​ សោម​ ចំណារ

សូមអរគុណសំរាប់សំនួរដ៏ល្អនេះ​.​ ជំងឺ​ NCDs (Non Communicable Diseases) គឺជាជំងឺរ៉ាំរ៉ៃ់​ ដែលមិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន​.​ ជំងឺទាំងនោះកើតឡើងក្នុងរយៈពេលយូរ​ ហើយជាទូទៅមានការវិវត្តន៍យឺត.​ ជំងឺ​ NCDs​ បណ្តាលអោយមានមនុស្សស្លាប់៣៨លាននាក់ជារៀងរាល់ឆ្នាំ​ ហើយជាមូលហេតុ​ស្លាប់លំដាប់ទី១នៅទូទាំងពិភពលោក.​ ជំងឺ​ NCDs​ កើតមានច្រើននៅបណ្តាប្រទេសដែលប្រជាជនទទួលបានប្រាក់ចំណ ូលទាបនិងមធ្យម.
ជំងឺ​ NCDs ៤ប្រភេទចំបងរួមមាន:​
១.​ ជំងឺបេះដូងសរសៃឈាម​ (ឧ.​ ជំងឺស្ទះសរសៃឈាមចិញ្ចឹមបេះដូងស្រួចស្រាវ​ ស្ទះឬដាច់សរសៃឈាមខួរក្បាល).
២.​ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ់​ (ជំងឺស្ទះទងសួតរ៉ាំរ៉ៃ់​ ជំងឺហឺត).
៣.​ ជំងឺទឹកនោមផ្អែម.
៤.​ ជំងឺមហារីក.

ខ្ញុំបាទសូមឆ្លើយសំនួររបស់លោកវេជ្ជបណ្ឌិតដូចខាងក្រោមនេះ:​
-​ ជំងឺ​ NCDs​ មិនអាចព្យាបាលអោយជាសះស្បើយ១០០%​ នោះទេ.​ ការការពារគឺប្រសើរជាងការព្យាបាល.​ ការផ្លាស់ប្តូរទំលាប់ក្នុងការរស់នៅ​ ការទប់ស្កាត់បានកត្តាគ្រោះថ្នាក់​ និងការព្យាបាលដោយថ្នាំ​ ក្នុងគោលបំណងទប់ស្កាត់ការវិវត្តន៍ជំងឺ​ ទប់ស្កាត់ផលវិបាកដែលអាចប៉ះពាល់សរីរៈដទៃ​ ធ្វើអោយប្រសើរឡើងគុណភាពនៃជីវិត.
-​ មកទល់បច្ចុប្បន្នពុំទាន់មានការសិក្សាស្រាវជ្រាវណា​ដែលបានរកឃើញរយៈពេលព្យាបាលច្បាស់លាស់នៅឡើយទេ.
-​ ជំងឺ​ NCDs​ ជាទូទៅត្រូវការព្យាបាលមួយជីវិត.
-​ មកទល់បច្ចុប្បន្នពុំទាន់មានការសិក្សាស្រាវជ្រាវណាបាន រកឃើញអ្វី​ ដែលអាចជំនួសថ្នាំព្យាបាលជំងឺ​ NCDs​ អោយត្រឡប់មកស្ថានភាពធម្មតានៅឡើយទេ.

គោលការប្រយុទ្ធប្រឆាំង​ NCDs​ របស់អង្គការសុខភាពពិភពលោក​ គឺការទប់ស្កាត់កត្តាគ្រោះថ្នាក់ដែលអាចផ្លាស់ប្តូរបាន ដូចជា:​ ការជក់បារី​ ការពិសារជាតិស្រវឹង​លើសកំរិត​ របបអាហារប៉ះពាល់សុខភាព​ កង្វះកាយវប្បកម្ម...

មន្ទីរពេទ្យជោរៃយើងខ្ញុំមានទទួលពិគ្រោះ​ ពិនិត្យ​ និងព្យាបាលជំងឺ​ NCDs.

សូមអរគុណ.

វេជ្ជបណ្ឌិត​ ផន​ វិចិត្រ
ប្រធានផ្នែកជំងឺបេះដូង
មន្ទីរពេទ្យជោរៃភ្នំពេញ
Sambo
+2 # Sambo 2016-05-19 17:03
Dear sir,

Just wondering if your hospital is specialize on heart disease? My brother is getting this problem and we went to Calamet hospital in Phnom Penh to seek treatment, however, we are uncertain with this hospital as rumore said this hospital is not very professional and don't care much about the patient especially the poor people!

Please advise on this matters !

Best, 089 832 842
ផ្នែក បេះដូង
+1 # ផ្នែក បេះដូង 2016-05-19 19:47
សម្រង់សំណេរ របស់ Sambo៖
Dear sir,

Just wondering if your hospital is specialize on heart disease? My brother is getting this problem and we went to Calamet hospital in Phnom Penh to seek treatment, however, we are uncertain with this hospital as rumore said this hospital is not very professional and don't care much about the patient especially the poor people!

Please advise on this matters !

Best, 089 832 842

Dear sir/madam,

In our Cho Ray Phnom Penh Hospital, we have cardiology specialist to care about heart disease. Please take your brother to our hospital to meet our specialist Doctor to consult, do examination, and do some cardiac function tests to make diagnosis his heart problem and treat accordingly.

Many thanks for this question.

Sincerely yours,

PHAN Vichet, MD

បំពេញព័ត៌មាន និងសំណួរ


រំកិលទៅលើបង្អស់
រំកិលទៅក្រោមបំផុត